រដ្ឋសភាជាតិរបស់ប្រទេសស្វីសកាលពីថ្ងៃចន្ទ បានបោះឆ្នោតសម្រេច មិនផ្ដល់ជំនួយចំនួន៥ពាន់លានហ្វ្រង់ស្វីស (5.58 ពាន់លានដុល្លារ)សម្រាប់អ៊ុយក្រែននោះទេ..!។
-ជាការគ្រោងទុក ជំនួយទាំងនេះ នឹងត្រូវ យកមកជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។
ការច្រានចោលនូវសំណើនេះ ត្រូវបានគេព្យាករ ទុកមុនរួចហើយ ដោយសមាជិកសភា មកពីគណបក្សមាននិន្នាការស្ដាំនិយម ជាអ្នកជំទាស់។
យ៉ាងណាមិញ ក្រុមសមាជិកសភា បានអះអាងថា កញ្ចប់ថវិកានោះគឺលើសពីដែនកំណត់នៃ ការផ្តល់កម្ចី។
ការច្រានចោលនេះទៀតសោត ក៏បានកើតមានឡើងក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ។
មុនពេលដែលរដ្ឋាភិបាលស្វីសរៀបចំកិច្ចប្រជុំកំពូលមួយ ដែលមានបំណងត្រួសត្រាយផ្លូវស្វែងរកសន្តិភាពដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា៖ ស្វីសបានរងសម្ពាធពីសម្ព័ន្ធមិត្តលោកខាងលិច ឱ្យធ្វើការបន្ថែមទៀត ដើម្បីជួយដល់អ៊ុយក្រែន ។
ខណៈដែលសមាជិកសភាស្តាំនិយម ជំរុញឱ្យរក្សាអព្យាក្រឹតយ៉ាងតឹងរ៉ឹង៕