គណៈកម្មាធិការស៊ើបអង្កេត របស់រុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា៖ ពលរដ្ឋបារាំងម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីមូស្គូ ដោយចោទប្រកាន់ពីបទ៖ ប្រមូលព័ត៌មានដ៏រសើបអំពីសកម្មភាពយោធា។
គណៈកម្មាធិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Laurent Vinatier ។
ដែលជាជនជាតិបារាំងក្នុងវ័យសែសិបចុងរបស់គាត់បាននឹង កំពុងប្រមូលព័ត៌មាន ដោយចេតនាដែលអាចប្រើ ដើម្បីធ្វើឱ្យខូចសន្តិសុខរបស់រុស្ស៊ី។
ជនសង្ស័យត្រូវបានឃាត់ខ្លួននាំ ទៅកាន់នាយកដ្ឋាននៃគណៈកម្មការស៊ើបអង្កេតរាជធានី ដើម្បីចាត់ការតាមនីតិវិធី។
នៅពេលខាងមុខគាត់នឹងត្រូវចោទប្រកាន់ ហើយវិធានការបង្ការនឹងត្រូវជ្រើសរើស បាននិយាយថា
គណៈកម្មាធិការបានកត់សម្គាល់ថា ខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹង Vinatier ៕