ក្លឹបសេះបង្កង់ Juventus កំពុងតែឈានទៅមុខជាមួយនឹងការតាមប្រមាញ់ Mason Greenwood ហើយខ្សែប្រយុទ្ធ Manchester United បានបង្ហាញពីបំណងរបស់គាត់ក្នុងការចូលរួមជាមួយក្លឹបយក្ស Serie A នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
គួរជម្រាបថា Greenwood គ្រោងនឹងត្រលប់មក Man United ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីរដូវកាលមុនរូបគេត្រូវបានលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ Getafe ដោយស៊ុតបាល់បញ្ចូលទីបាន 8 គ្រាប់ និង assists 6 ដងនៅ La Liga និងបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹប។
កីឡាករវ័យ 22 ឆ្នាំរូបនេះ ជាកីឡាករអភ័ព្វជាងគេបន្តិចសម្រាប់ ManUnited ចាប់តាំងពីការចាប់ខ្លួនរបស់គាត់នៅក្នុងខែមករាឆ្នាំ 2022 សម្រាប់ការប៉ុនប៉ងរំលោភ ការគ្រប់គ្រងអាកប្បកិរិយា និងការរំលោភបំពាន – ការចោទប្រកាន់ដែលត្រូវបានទម្លាក់ជាបន្តបន្ទាប់។
បច្ចុប្បន្ន Greenwood ត្រូវបានគេយល់ថាក្លឹបកំពូលជាច្រើនមកពីជុំវិញទ្វីបអឺរ៉ុបបាននឹងកំពុងតាមដានស្ថានភាពរបស់គេ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយក្លឹបដូចជា Barcelona, Paris Saint-Germain, Atletico Madrid និង Napoli សុទ្ធតែចាប់អារម្មណ៍។
យោងតាមសារព័ត៌មាន La Gazzetta dello Sport ManUnited នឹងរៀបចំដើម្បីចាប់ដៃគ្នាលើកិច្ចព្រមព្រៀងជាមួយ Juventus ប្រសិនបើតម្លៃរបស់ពួកគេលើកីឡាករដែលគិតថានឹងស្ថិតនៅក្នុងតំបន់ €35-40million (£30-34m) នឹងត្រូវជួបនៅរដូវក្តៅនេះ៕