កាលពីថ្ងៃអាទិត្យ អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារយន្តហោះចម្បាំង “ទំនើបបំផុត” របស់រុស្ស៊ី។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (HUR) បាននិយាយនៅលើ Telegram ថា អ៊ុយក្រែនបានវាយប្រហារ កាលពីថ្ងៃសៅរ៍ យន្តហោះ Sukhoi Su-57 ស្ថិតនៅក្នុងមូលដ្ឋានទ័ពអាកាស Akhtubinsk ក្នុងតំបន់ Astrakhan របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយ589 គីឡូម៉ែត្រ (366 ម៉ាយ) ពីជួរមុខ។
ពួកគេបានអះអាងបន្ថែមថា ការវាយប្រហារនេះ ត្រូវបានបង្ហាញដោយរូបភាពពីផ្កាយរណប ។
ដោយបានបង្ហោះរូបពីរដែលគេនិយាយថាត្រូវបានថតកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដែលបង្ហាញពី “ការប្រេះឆាចេញពីការផ្ទុះ និងចំណុចលក្ខណៈនៃភ្លើង”។
HUR បាននិយាយបន្ថែមទៀតថា “( Su-57) គឺជាយន្តហោះចម្បាំងទំនើបបំផុតរបស់ទីក្រុងមូស្គូ ។
ដែលអាចត្រូវបានប្រើដើម្បីវាយប្រហារមីស៊ីល Kh-59 និង Kh-69” HUR បាននិយាយបន្ថែមទៀតដោយបន្ថែមថាមានតែ Su-57 មួយចំនួនប៉ុណ្ណោះដែលកំពុងបម្រើការ។
ទោះជាយ៉ាងណា អាជ្ញាធររុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយ លើការអះអាងនេះនៅឡើយទេ៕