បរិមាណនៃការលក់ម៉ូតូ នៅប្រទេសវៀតណាម ក្នុងត្រីមាសទី១នៃឆ្នាំ 2024 មានចំនួន603.745 គ្រឿង។
នេះគឺជាការធ្លាក់ចុះ4.88ភាគរយ ធៀបនឹងត្រីមាសមុន និង11.5ភាករយទាបជាងឆ្នាំមុន។
កម្រិតនៃការលក់នេះ គឺស្មើនឹងប្រហែល15 ឆ្នាំមុន ដែលបង្ហាញពីរយៈពេលដ៏អាប់អួរដ៏យូរសម្រាប់ឧស្សាហកម្មលក់ម៉ូតូ។
វៀតណាមនៅតែជាទីផ្សារម៉ូតូឈានមុខគេរបស់ពិភពលោក ។
ដោយមនុស្សពេញវ័យជាង 2 ភាគ 3 មានម៉ូតូជិះ ទោះជាយ៉ាងណាក៏ដោយ ការលក់ម៉ូតូបានធ្លាក់ចុះ ហើយក្រុមហ៊ុនផលិតត្រូវតែ ឆ្លើយតបទៅនឹងតម្រូវការថ្មី ឲ្យបានលឿនបំផុត នេះបើយោងតាមអ្នកនៅក្នុងឧស្សាហកម្មម៉ូតូ។
សមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម (VAMM) ដែលរួមមានម៉ាកធំៗដូចជា Honda, Yamaha, Suzuki, Piaggio និង SYM ទទួលបានការគាំទ្រខ្លាំងក្នុងចំណោមទីផ្សារម៉ូតូនៅក្នុងប្រទេសវៀតណាម។
ការលក់ម៉ូតូនៅក្នុងប្រទេសវៀតណាមបានឡើងដល់កំពូលចំនួន 3.25 លានគ្រឿងក្នុងឆ្នាំ 2019។
ប៉ុន្តែបានធ្លាក់ចុះមកត្រឹម 2.71 លានគ្រឿងក្នុងឆ្នាំ 2020 ដោយសារជំងឺរាតត្បាត Covid-19៕