សម្ដេចតេជោ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិនិង ប្រជាជន ពីរបបប្រល័យ ពូជសាសន៍ប៉ុលពត!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកទី២០.០៦.២០២៤ បានរម្លឹកពីអតីតកាលរបស់សម្ដេច ក្នុងការរំដោះប្រជាជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត កាលពី ៤៧ឆ្នាំមុន។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា«ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំ ទៅហើយក្តី
តែនៅពេលដែលខ្ញុំនឹកឃើញ
ដល់រឿងរ៉ាវដែលបានជួបប្រទះ
កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹក
ភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិន
ដាច់។ពិតជាខ្លោចផ្សានិងឈឺ
ចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជា
ដើមទុនដើម្បីរំដោះជាតិនិង
ប្រជាជនចេញពីរបបប្រល័យ
ពូជសាសន៍ប៉ុល ពត។

ប្រសិនខ្ញុំស្លាប់នាពេលនោះតើ
នឹងមានអ្វីកើតឡើងនាពេល៤៥
ឆ្នាំកន្លងមកនេះ? យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។

យកជីវិតទៅប្តូរយកសន្តិភាពជូន
ប្រជាជនតាមរយៈនយោបាយ
ឈ្នះ ឈ្នះ យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការ
ដឹកនាំពីជំនាន់ចាស់ទៅកាន់
ជំនាន់ថ្មី។
ចូលចងចាំថាគ្មានជោគជ័យឬ
លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ»៕

Leave a Reply

Your email address will not be published. Required fields are marked *