អ្នកនាំពាក្យយោធាចិន នៅថ្ងៃសុក្រនេះ បានជំរុញឱ្យអាមេរិក បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់..!។ -នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធទើបៗរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់ ដែលមានតម្លៃប្រហែល ៣៦០ លានដុល្លារអាមេរិក។
អ្នកនាំពាក្យរូបនេះបាននិយាយដូច្នេះថា យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការលក់អាវុធបែបនេះ ហើយយើងក៏បានដាក់ជាការតវ៉ាទៅភាគីអាមេរិករួចហើយដែរ។
លោក Wu បានកត់សម្គាល់ថា ការពិតដែលថា គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់តៃវ៉ាន់កំពុងព្យាយាមស្វែងរក ឯករាជ្យតៃវ៉ាន់ ដោយកម្លាំង ហើយសហរដ្ឋអាមេរិកកំពុងជួយជំរុញនិន្នាការបែបនេះ ។
តាមរយៈការលក់អាវុធដែលជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោកបានបន្ថែមថា កងទ័ពចិននឹងបង្កើនការត្រៀមលក្ខណៈយោធារបស់ខ្លួន ដើម្បីទប់ទល់ និងបង្ក្រាបចលនា ឬសកម្មភាពណាមួយដែលមានគោលដៅបំបែកតៃវ៉ាន់ចេញពីប្រទេសចិន៕