Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤៧នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអាទិត្យថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៤៧នាក់ និងរបួស១២១នាក់។
ជាហេតុនាំឱ្យ ចំនួនអ្នកស្លាប់សរុបជាជនជាតិប៉ាឡេស្ទីន កើនដល់37,598 នាក់ និងរបួសសរុប86,032នាក់ ជនរងគ្រោះភាគច្រើនជា ស្ដ្រីនិងកុមារ។

សេចក្តីថ្លែងការណ៍បន្ថែមថា “មនុស្សជាច្រើននៅតែជាប់ នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

គួរជម្រាបថា ជាងប្រាំបីខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយ ស្ថិតក្នុងភាពខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *