ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះ បានរាយការណ៍ថាកូរ៉េខាងជើង បានធ្វើតេស្ដដោយជោគជ័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល ដែលអាចពាំក្បាលគ្រាប់បានច្រើន។
តាម KCNA ការធ្វើតេស្ដខាងលើ បានធ្វើឡើងកាលពីថ្ងៃពុធ ទី២៦ ខែមិថុនា ដោយប្រើម៉ាស៊ីនដំណាក់កាលទី១មួយ ប្រើប្រាស់ឥន្ធនៈរឹង ។
ដែលបំពាក់នៅលើមីស៊ីល បាលិស្ទីគរយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយ។
សេចក្ដីរាយការណ៍នេះដែរ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើង ។
ទំនងជាបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ឆ្ពោះទៅកាន់ឆ្នេរភាគខាងកើតរបស់ខ្លួន ប៉ុន្តែបានផ្ទុះនៅលើអាកាស។
KCNA បានឱ្យដឹងទៀតថាមីស៊ីលដែលត្រូវបានធ្វើតេស្ដ បានបំបែកក្បាលគ្រាប់ដាច់ចេញពីគ្នា ដោយវាយប្រហារចំគោលដៅ៣ ក្នុងពេលតែមួយ។
គួរបញ្ជាក់ថា៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងជប៉ុន តែងតែថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ថាជាទង្វើបំពានលើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ UN ហើយជាការគំរាមកំហែងដល់តំបន់ទាំងមូល៕