(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកពារាំង ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន០២ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន០២បង្គន់ ដែលជាអំណោយ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅ ឃុំព្រៃស្រឡិត និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក៏មានការផ្តល់ជូននូវ៖ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ បន្ថែមមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបាន៖
-អង្ករ ២៥គីឡូ
-វិទ្យុ ១គ្រឿង
-កន្ទេល ចំនួន១
-ឃីត ១កញ្ចប់
-ត្រីខ ១យួរ
-មី ១កេស
-ច្រាស់ដុះបង្គន់ ចំនួន១
-បោយទឹក ចំនួន១
-សាប៊ូម្សៅ ១កញ្ជប់
-ថវិកាលើកទឹកចិត្ត ចំនួន ១០០,០០០រៀល។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ដែលជានិច្ចកាលលោក តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕