(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសដើរចេញពីវិស័យយុត្តិធម៌ ប្រសិនបើជនល្មើសឈ្មោះ ស្រី ស៊ីណា ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ ដូចពាក្យចចាមអារាម។
ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា សូមជនមួយក្ដាប់តូចកុំបង្កាច់បង្ខូចសភាពការណ៍ ខណៈដែលឯកឧត្តមទទួលបានការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យតាមដានរឿងនេះ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ប្រសិនបើបុគ្គលនេះមិនត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសដូចគេនិយាយថា ជាប់ទោសត្រឹម ២ឬ៣ឆ្នាំនឹងចេញមកវិញ មែន ឯកឧត្តមនឹងទទួលខុសត្រូវមុនគេ ពោលគឺឯកឧត្តមនឹងដើរចេញពីវិស័យច្បាប់៕