ក្រសួងផែនការ និងវិនិយោគវៀតណាម គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) ។
ដែលនឹងផ្តោតលើការបណ្តុះបណ្តាល និងការអនុវត្ត AI ក្នុងគោលបំណង ជំរុញការអនុវត្តបញ្ញាសិប្បនិម្មិតទូទៅ (AIG) នៅក្នុងសហគ្រាស។
គម្រោងនេះ មានគោលបំណងពន្លឿនការអភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់សម្រាប់ការស្រាវជ្រាវ និងការអនុវត្ត AIG ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូ AI ផងដែរ នេះបើយោងតាមរបាយការណ៍ដដែល។
ក្រសួងបាននិយាយថា គម្រោងនេះក៏មានគោលបំណងទាក់ទាញដើមទុន សម្រាប់ក្រុមហ៊ុន AI ថ្មីថ្មោងនៅវៀតណាមផងដែរ។
យោងតាមក្រសួង ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង៤ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកំពូលទាំង ៥០ប្រទេសនៅលើពិភពលោក ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្ត AI។
គួរបញ្ជាក់ថា វៀតណាមមានក្រុមហ៊ុន AI ឈានមុខគេចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យធំ (big data) និងមជ្ឈមណ្ឌលគណនាដំណើរការខ្ពស់ (high-performance computing) ចំនួនបី និងសំណុំទិន្នន័យបើកចំហ (Open Datasets) និងសំណុំទិន្នន័យភ្ជាប់ទំនាក់ទំនងគ្នា (Interconnected Datasets) ជាច្រើនទៀត ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏សំខាន់ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍ AI៕