សាក្សីបាននិយាយថា៖ ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ បានស្លាប់ និងរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយ ក្នុងជំរុំជនភៀសខ្លួន Nuseirat កណ្តាលហ្គាហ្សាស្ទ្រីប។
កងការពារជនស៊ីវិល Gaza បានប្រាប់ Anadolu ថា ការវាយប្រហារលើសាលា al-Jaouni បណ្តាលឱ្យស្លាប់10នាក់។
សាកសព និងអ្នករងរបួសមួយចំនួនត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah និងមន្ទីរពេទ្យ Al-Awda នៅកណ្តាលតំបន់ Gaza។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។
ក្រៅពីការសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 38,000 នាក់ចាប់តាំងពីពេលនោះមក យុទ្ធនាការយោធាបានប្រែក្លាយតំបន់ជាច្រើននៃប្រជាជនចំនួន 2.3 លាននាក់ទៅជាការបំផ្លិចបំផ្លាញ ។
បណ្តាលឱ្យជនស៊ីវិលភាគច្រើន គ្មានផ្ទះសម្បែងនិងប្រឈមនឹងគ្រោះថ្នាក់៕