យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារកោះ Vancouver ក្នុងប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍..!។
ការរញ្ជួយដីនេះ បានវាយប្រហារចម្ងាយ 209 គីឡូម៉ែត្រ (129 ម៉ាយ) ភាគនិរតីនៃទីក្រុង Tofino ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងរដ្ឋ British Columbia ក្នុងជម្រៅ 10 គីឡូម៉ែត្រ។
យ៉ាងណាមិញ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការស្លាប់និងការខូចខាតធំដុំត្រូវបានគេរាយការណ៍ទេ។
ទោះជាយ៉ាងណា អាជ្ញាធរបាននិយាយថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិ ពីការរញ្ជួយនោះទេ៕