របាយការណ៍បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការបាញ់ប្រហារ ដោយកាំភ្លើងអំឡុងពេលជួបជុំមួយក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
លោក Trump ត្រូវបានគេមើលឃើញប្រឡាក់ឈាម នៅត្រចៀកខាងស្តាំរបស់លោក ។
ខណៈដែលលោកត្រូវបានគេជម្លៀសចេញពីឆាកនេះ បើយោងតាមរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទោះជាយ៉ាងណា សេវាសម្ងាត់បាននិយាយថា ខ្លួនអនុវត្តវិធានការការពារ ហើយអតីតប្រធានាធិបតីមានសុវត្ថិភាព។
ឥឡូវនេះនេះគឺជាការស៊ើបអង្កេតសេវាកម្មសម្ងាត់សកម្ម ហើយព័ត៌មានបន្ថែម នឹងត្រូវបានចេញផ្សាយនៅពេលដែលមាន៕