ត្រៀមបញ្ជូនជនសង្ស័យ២២នាក់ ទៅតុលាការខេត្តព្រះវិហារ ករណីគ្រឿងញៀន!

(ព្រះវិហារ)៖ កម្លាំងនគរបាលក្រុងព្រះវិហារ និងនគរបាលស្រុកជាំក្សាន្ត កាលពីថ្ងៃទី៣ ខែធ្នូ បានចុះបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន២២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយត្រៀមបញ្ជូនទៅតុលាការ!។

សមត្ថកិច្ចបានចុះបំបែកសំបុកក្រុមប្រព្រឹត្តបទល្មើសគ្រឿងញៀន-អ្នកជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់។
ក្នុងនោះបានចាប់ប្រុសស្រីចំនួន២២នាក់ ដោយដកហូតវត្ថុតាង មានក្រាមសថ្លា១៥កញ្ចប់-ម៉ូតូ៧គ្រឿង-ទូរស័ព្ទ១៣គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួននិងយកទៅសាកសួររួច ផ្នែកជំនាញបានកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version