សម្ដេចតេជោ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា។

លើរបៀបវារៈដូចខាងក្រោម៖
១- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។
២- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
៣- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។
៤- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។ ៥- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
៦- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។
៧- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍។
៨- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
៩- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
១០-ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
១១-ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភា។
១២-ផ្សេងៗ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version