(ព្រះវិហារ)៖ កម្លាំងយោធា.នគរបាលនិង អាជ្ញាធរមូលរដ្ឋាន ប្រជាការពារ ចំនួន៣ស្រុក ក្នុងខេត្តសៀមរាប។
បានសហការចុះបង្ក្រាបបទល្មើសនេសាទ នៅដងស្ទឹងសែន លើអាងទំនប់ទឹករក្សា ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយបានកាប់បំផ្លាញចោលនូវ ឧបករណ៍នេសាទ មួយចំនួនធំ..!។
អាជ្ញាធរបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨ ខែកក្កដា ឆ្នាំ២០២៤ ។
ដែលមានសមត្ថកិច្ចចម្រុះយោធា, អាជ្ញាធរមូលដ្ឋាន នគរបាល ប្រជាការពារ ចំណុះឲ្យស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយប្រើប្រាស់កម្លាំងសរុបចំនួនជាង៥០នាក់។
មន្ត្រីដដែលបានបន្តថា លទ្ធផលសរុបកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានរុះរើកម្ទេចចោល នៅនឹងកន្លែងកើតហេតុចំនួន៥៣កន្លែង និងដកហូតយកសម្ភរវត្ថុតាង ស្បៃមុងបានចំនួន៥៣ស្បៃ យកទៅរក្សាទុកនៅប៉ុស្ត៍ននគរបាលរដ្ឋបាលឃុំរក្សា។
ទោះបីសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងនេះក្តី ក៏តាមសេចក្ដីរាយការណ៍មកថា បទល្មើសនេសាទនៅតំបន់អាងទឹកទំនប់រក្សានេះ នៅតែបន្តកើតមានជាច្រើនកន្លែងទៀត ដែលប្រជានេសាទល្មើសច្បាប់នេះមកពីតាមបណ្តាខេត្តផ្សេងៗឆ្មក់មកធ្វើនេសាទខុសច្បប់ត្រីនៅតំបន់ខាងលើដដែល។
សមត្ថកិច្ចជំនាញ ខេត្តព្រះវិហារបានចុះបង្ក្រាបអមិនទាន់ថមថយនៅឡើយទេ៕