វេជ្ជបណ្ឌិតរបស់លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា៖ ប្រធានាធិបតីអាមេរិក Joe Biden បានជាសះស្បើយពីមេរោគឆ្លងកូវីដ-១៩ ខណៈគាត់បានធ្វើតេស្តអវិជ្ជមាន..!។
ក្នុងអំឡុងពេលនៃការឆ្លងរបស់គាត់ មិនដែលបង្ហាញគ្រុនក្តៅទេ ហើយសញ្ញាសំខាន់ របស់គាត់ នៅតែធម្មតា រួមទាំងការវាស់ជីពចរ សួតរបស់គាត់នៅតែច្បាស់។
លោក Kevin O’Connor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែកចាយ ដោយសេតវិមានថា ការធ្វើតេស្តអង់ទីហ្សែនរហ័ស BINAX គឺអវិជ្ជមាន។
លោកបានបន្ថែមថា គាត់នឹងបន្តត្រូវបានត្រួតពិនិត្យសម្រាប់ការកើតឡើងវិញនៃជម្ងឺ។
ប្រធានាធិបតី នៅតែបន្តបំពេញមុខងារប្រធានាធិបតីរបស់គាត់ទាំងអស់។
សេតវិមាន បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថាលោក Biden បានធ្វើតេស្តវិជ្ជមាននៅពេលធ្វើយុទ្ធនាការនៅ Las Vegas រដ្ឋ Nevada ។
លោក Biden គ្រោងនឹងត្រឡប់ទៅសេតវិមានវិញនៅថ្ងៃអង្គារ៕