Update៖ រៀបចំមឈូសជាស្រេច នៅវត្តថ្មដាស្រុកវាលវែង ដើម្បីរង់ចាំសាកសពអាកាសយានិកទាំង២នាក់!

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ កក្កដា ២០២៤ មិនទាន់មានព័ត៌មានចុងក្រោយស្តីពីសាកសព របស់អ្នកបើកបរឧទ្ធម្ភាគចក្រ២នាក់ ដែលត្រូវបានដឹកជញ្ជូន ចេញពីព្រៃបាននៅឡើយទេ..!។
ខណៈមានការរៀបចំមឈូសចំនួន២ជាស្រេច ដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសាកសពដឹកជញ្ជូនចេញ ពីព្រៃកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ!។

យោងតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រត្តិបត្តិការរុករកផ្ទាល់ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញថា បន្ទាប់ពីរកឃើញសាកសពទាំង២នាក់ ហើយ នៅជួបការលំបាកក្នុងការដឹកជញ្ជូនសពចេញពីព្រៃទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញការលំបាកនេះថាមកពីអាកាសធាតុដោយភ្លៀងនៅបន្តធ្លាក់យប់ថ្ងៃ ហើយចុះអ័ព្ទងងឹតមើលគ្នាមិនឃើញក្នុងចំងាយ៥ម៉ែត្រ។

ចំណែកទីតាំងដែលធ្លាក់នៅទីជំរាលចង្កោះភ្នំដែលយើងត្រូវដឹកជញ្ជូនសាកសពចំងាយ១គីឡូកន្លះទៅទីវាលដែលឧទ្ធម្ភាគចក្រអាចចុះចតបាន។
ហើយការចុះចតបានទាល់តែរាំងភ្លៀងនិងអ័ព្ទរសាយអស់។

ដូចនេះយើងត្រូវការពេលវេលា ដើម្បីរង់ចាំឱកាស ដែលឧទ្ធម្ភាគចក្រ អាចចុះយកសាកសពបានទៀត។
យោងតាមការរៀបចំ នៅពេលសាកសពអាចដឹកជញ្ជូនចេញពីព្រៃហើយ នឹងត្រូវបញ្ចុះក្នុងម្ឈូសដែលបានត្រៀមជាស្រេចនៅវត្តថ្មដា មុននឹងដឹកជញ្ជូនបន្តមកភ្នំពេញដែលបានត្រៀមរៀបចំជាស្រេច ខណៈសាកសពអាកាសយានិកទាំងពីររូបនឹងរៀបចំពិធីបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version