(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិទាំងអស់ រួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រែកជីកហ្វូនតេជោ ឱ្យបានទូលំទូលាយ។
-នេះបើយោងតាមលិខិតរបស់ ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទ នៅថ្ងៃទី១១.០៧.២០២៤។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជា គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប ។
ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងជាមរតកសម្រាប់ប្រជាជាតិកម្ពុជាគ្រប់ជំនាន់ត្រូវចងចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា៕