(ភ្នំពេញ)៖ នៅរសៀលទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។រដ្ឋមន្ត្រីការពារជាតិជប៉ុន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិកម្ពុជា-ជប៉ុន៕