ក្រសួងយុត្តិធម៌របស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារ(ទី៦ ខែសីហា)ថា បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់។
ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនិងការប៉ុនប៉ងធ្វើឃាត ដែលត្រូវបានគេលាតត្រដាង លើអ្នកនយោបាយអាមេរិក។
ជនសង្ស័យ អាសីហ្វ មើឆាន (Asif Merchant) អាយុ៤៦ឆ្នាំ បានជួលមនុស្សនៅអាមេរិក។
ដើម្បីអនុវត្តផែនការនោះនៅក្នុងការសងសឹកដែលអាមេរិក សម្លាប់មេបញ្ជាការកំពូលរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក កាសេម សូលេម៉ានី (Qassem Soleimani) ក្នុងឆ្នាំ២០២០ នេះបើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ។
អតីតប្រធានាធិបតី Donald Trump ដែលពេលលោកនៅជាប្រធានាធិបតីបានយល់ព្រមលើការវាយប្រហារយានដ្រូនលើលោក Soleimani ត្រូវបានពិភាក្សាថាជាគោលដៅដ៏មានសក្តានុពល ប៉ុន្តែគម្រោងដែលត្រូវបានលាតត្រដាងនោះមិនត្រូវបានគេគិតថាជាផែនការធ្វើឃាតលោក Trump នោះទេ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។
ជនសង្ស័យ Merchant ដែលរដ្ឋអាជ្ញាចោទប្រកាន់ថាបានចំណាយពេលនៅក្នុងប្រទេសអ៊ីរ៉ង់ មុនធ្វើដំណើរទៅអាមេរិកពីប៉ាគីស្ថាន ត្រូវបានចោទពីបទស៊ីឈ្នួលមនុស្សឃាត នៅក្នុងតុលាការសហព័ន្ធនៅតំបន់ ប្រុកខ្លីន (Brooklyn) នៃទីក្រុងញូវយ៉ក ហើយលោកត្រូវបានបញ្ជាឱ្យឃុំខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា៕