មន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រាប់អ៊ុយក្រែនថា ការចរចាសន្តិភាពកាន់តែយូរ សភាពការ នឹងកាន់តែអាក្រក់ឡើង។
ទីក្រុងមូស្គូ បាននិយាយថា កិច្ចពិភាក្សាត្រូវតែផ្អែកលើទឹកដីអ៊ុយក្រែន ដែលប្រគល់ឱ្យមួយភាគប្រាំនៃទឹកដីរបស់ខ្លួន ។
ដែលភាគច្រើននៃទឹកដីដែលត្រូវបានរឹបអូសដោយកងកម្លាំងរុស្ស៊ី និងបោះបង់ការនឹកស្រមៃណាមួយនៃការចូលរួមជាមួយសម្ព័ន្ធមិត្តណាតូ ដឹកនាំដោយលោកខាងលិច ជាលក្ខខណ្ឌដែលអ៊ុយក្រែនបានបដិសេធ។
លោក ហ្សើហ្គេ សយគូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ របស់លោកប្រធានាធិបតី Vladimir Putin បាននិយាយថា ចាប់តាំងពីលោក Putin បានស្នើសុំលក្ខខណ្ឌសន្តិភាពកាលពីថ្ងៃទី១៤ ខែមិថុនាមក អ៊ុយក្រែនបានបាត់បង់ទឹកដីចំនួន ៤២០ គីឡូម៉ែត្រក្រឡា និងឈាមកងទ័ពដ៏ច្រើន។
លោកត្រូវបានបង្ហាញមុខ ដោយទូរទស្សន៍រដ្ឋដែលនិយាយថា ទ្វារនៃឱកាសសម្រាប់អ៊ុយក្រែន គឺតូចចង្អៀត ។
ដោយបន្ថែមថាអ៊ុយក្រែនមិនបានឆ្លើយតប ហើយនឹងបាត់បង់ទឹកដីបន្ថែមទៀតដោយសារតែការពន្យារពេលយូរ។
គួរម្លឹកថាៈ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មួយរយៈចុងក្រោយនេះរុស្ស៊ី ហាក់មានប្រៀបជាងអ៊ុយក្រែន ដោយរុស្ស៊ី ដណ្ដើមបានភូមិមួយចំនួន នៅភាគខាងកើត៕