តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ(ទី៧ ខែសីហា) បានចេញសាលក្រមរំលាយគណបក្ស Move Forward ។
ដែលជាបក្សប្រឆាំងធំជាងគេបំផុត ក្នុងប្រទេស ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។
-នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។
តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជា បក្សប្រឆាំង។
ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ។
ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ។
ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រ ដ៏មានឥទ្ធិពល៕