ប្រទេសស៊ូដង់ បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១១)ថា កិច្ចចរចាសន្តិភាព គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា ។
ខណៈកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា Rapid Support Forces (RSF)កំពុងប្រយុទ្ធគ្នា។
ប្រធានគណៈប្រតិភូស៊ូដង់ លោក Mohamed Bashir Abu-Namo បាននិយាយថា ការពិគ្រោះយោបល់បានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀងស្តីពី ការចូលរួមរបស់រដ្ឋាភិបាលក្នុងកិច្ចចរចាទីក្រុងហ្សឺណែវ។
លោក Abu-Namos បាននិយាយថា នេះគឺជាអនុសាសន៍មួយដល់ថ្នាក់ដឹកនាំមិនឱ្យចូលរួមក្នុងការចរចានៅទីក្រុងហ្សឺណែវ ។
លោកបានបន្ថែមថា បញ្ហាចុងក្រោយ គឺនៅសល់តែការសម្រេចចិត្តរបស់អ្នកដឹកនាំ និងការវាយតម្លៃរបស់វា ហើយវាពិតជាមានព័ត៌មានលម្អិតជាច្រើនដែលនាំឱ្យពួកយើងសម្រេចចិត្តបញ្ចប់កិច្ចពិភាក្សាពិគ្រោះយោបល់ដោយគ្មានកិច្ចព្រមព្រៀង គាត់បាននិយាយបន្ថែមដោយមិនផ្តល់ព័ត៌មានលម្អិត។
ការពិគ្រោះយោបល់ កាលពីថ្ងៃសុក្របានធ្វើឡើង បន្ទាប់ពីការហៅទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ លោក Abdel Fattah al-Burhan។
គួរបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ នៅតែធ្ងន់ធ្ងរ ចំពេលមានជម្លោះដ៏សាហាវ ដែលបានសម្លាប់មនុស្សជិត 18,800 នាក់ និងមនុស្សជិត 10 លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីខែមេសា ឆ្នាំ 2023 នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕