ភ្ញាក់ផ្អើលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ(ទី១៤ ខែសីហា) បានសម្រេចចេញសាលក្រម ដកតំណែងនាយករដ្ឋមន្ត្រីថៃ ពីលោក សេដ្ឋា ថាវីស៊ីន។
-ការចេញសាលក្រមដកតំណែងនាយករដ្ឋមន្ត្រីថៃ នៅពេលនេះ បន្ទាប់ពី តុលាការប្រកាសសាលក្រមរំលាយបក្ស Move Forward កាលពីសប្ដាហ៍មុន…!។
កាលពីខែឧសភា តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ។
ដែលមានបំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ។
ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគារ រយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។
ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារលោក សេដ្ឋា។
គួរបញ្ជាក់ថា លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៊ីណាវ៉ាត់ ។
ហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា កាលពីឆ្នាំ២០២៣ កន្លងទៅ៕