គណបក្ស”ហ៊្វុនស៊ិនប៉ិច”អំពាវនាវឲ្យសមាជិកនិងអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់!

(ភ្នំពេញ)៖ គណបក្ស”ហ៊្វុនស៊ិនប៉ិច”នៅថ្ងៃទី១៤.០៨.២០២៤ បានធ្វើការអំពាវនាវ ដល់សមាជិកនិងអ្នកគាំទ្រ សូមឱ្យរក្សាភាពស្ងប់ស្ងាត់ចំពោះការបញ្ចេញមតិ..។

-គណបក្ស”ហ៊្វុនស៊ិនប៉ិច”បានលើកឡើងយ៉ាងដូច្នេះថា«សូមបងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង ។
ការសម្តែងមតិ ឆន្ទៈណាមួយ គឺសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ ប្រជារាស្ត្រ តែគប្បីជៀងវាងការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះ ដែរ ។
ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់ សាមគ្គី ជាតិរបស់ខ្មែរយើង។
ដូច្នេះ សូមបងប្អូន ជនរួមជាតិ សមាជិកសមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គី ជុំវិញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ។
ដើម្បីទ្រង់មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅ រកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះ ស្រាយ បញ្ហាជាតិធំៗ ជូនបងប្អូនជនរួមជាតិ ដោយសន្តិវិធី»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version