កងទ័ពអ៊ីស្រាអែល នៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍(ទី១៥ ខែសីហា)បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៦នាក់បន្ថែមទៀត នៅក្នុងការវាយប្រហារតាមអាកាស លើកណ្តាលទីក្រុង Gaza ក៏ដូចជា Khan Younis នៅភាគខាងត្បូង Gaza Strip។
ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីន Wafa បាននិយាយថា ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះរបស់គ្រួសារ Khzeiq ក្នុងសង្កាត់ al-Sabra ភាគខាងត្បូងទីក្រុង Gaza។
កងទ័ពអ៊ីស្រាអែល ក៏បានអនុវត្តការលុកលុយ ដែលមានកម្រិតចូលទៅក្នុងតំបន់ភាគខាងត្បូង នៃសង្កាត់ Zeitoun ភាគអាគ្នេយ៍នៃទីក្រុង ចំពេលមានការបាញ់កាំភ្លើងធំធុនធ្ងន់។
Wafa បានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ២នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Bani Suhaila ភាគខាងកើតនៃទីក្រុង Khan Younis។
អ៊ីស្រាអែល បានបំពាន សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់៕