(មណ្ឌលគិរី)៖ លោក សី ទូច អតីតប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកកោះញែក ជំនួសអោយលោក ឌឹម នី ដែលត្រូវតែងតាំង ជាអភិបាលរង ខេត្តមណ្ឌលគិរី។
-ពិធីប្រកាសនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះញែក កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
ក្រោយវត្តមានលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
-យោងអនុក្រឹត្យ ស្តីពីតែងតាំងមន្រ្តីរាជការ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេច១. តែងតាំងលោក ឌឹម នី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែង ជាអភិបាលរង ខេត្តមណ្ឌលគិរី។
២. តែងតាំងលោក សី ទូច ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សូមជម្រាបថា កាលពីកន្លងទៅ ពលរដ្ឋជាច្រើនគ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក បាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធទំនាស់ដីធ្លី និងដីព្រៃសហគមន៍៕