(ភ្នំពេញ)៖ សមត្ថកិច្ចកំពុងស៊ើបអង្កេត បន្ទាប់ពីស្ត្រីម្នាក់ ចងកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយ១កន្លែង ។
តែឃើញសោចាក់ពីខាងក្រៅ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ។
មន្ត្រីចុះពិនិត្យហេតុការណ៍បានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ស៊ីម រ៉ាឌី អាយុ១៩ឆ្នាំជាកម្មការិនីរោងចក្រ ទីកំណើតឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលខាងលើ។
នៅល្ងាចថ្ងៃទី៧ខែធ្នូ ក្រោយពីបាត់ខ្លួន២ថ្ងៃ អ្នកជិតខាងធុំក្លិនស្អុយចេញពីបន្ទប់ជួលជាន់ទី២នោះ។
ពេលអើតមើលតាមបង្អួចក៏ឃើញ នាងស្លាប់ក្នុងសភាពចងកហើមស្អុយ។
ប្រភពដដែលបានបន្តថា ដំបូងបន្ទប់នេះអ្នកមកជួលជាមនុស្សប្រុស។
ប៉ុន្តែពេលស្ត្រីរូបនេះស្លាប់ ក៏មិនឃើញមានដៃគូដែលមកជួលបន្ទប់នោះដែរ។អ្វីកាន់តែឆ្ងល់នោះគឺសោបានចាក់ទ្វារពីខាងក្រៅ ដែលគេសង្ស័យអាចមនុស្សប្រុស ដែលមកជួលបន្ទប់នោះ បង្កអំពើឃាតកម្មហើយរត់គេចខ្លួន។
ប៉ុន្តែទោះយ៉ាងណា ជុំវិញករណីនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងផ្នែកជំនាញ ។
បានចុះពិនិត្យធ្វើកោលស្យវិច័យ នៅទីតាំងកើតហេតុហើយបើកការស៊ើបអង្កេត និងស្រាវជ្រាវរកការពិតក្នុងការដែលស្ត្រីម្នាក់នេះស្លាប់៕