(ភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះផ្សាយនៅក្នុងទំព័រហេ្វសប៊ុកផ្លូវការអំពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ដែលសម្រេចបាន និងកំពុងផ្តល់ផលបប្រយោជន៍ដល់ប្រជាជន។
សម្តេចធិបតី បានបង្ហោះខ្លឹមសារដូចខាងក្រោម៖
ឈ្វេងយល់ ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧!
– ប្រវែង៖ ១៩៨,១០គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ)
– ចំណុចបញ្ចប់៖ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)
– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូAC
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨
– បញ្ចប់ការសាងសង់៖ ខែសីហា ឆ្នាំ២០២៤
– ភាគរយសម្រេចបាន៖ ៩៧%
សមិទ្ធផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕