ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ជនស៊ីវិល៧នាក់ បានរងរបួស ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើតំបន់ជាច្រើននៅកណ្តាលប្រទេសស៊ីរី កាលពីថ្ងៃសុក្រ(ទី២៣ ខែសីហា)។
របាយការណ៍ពីយោធា និងសារព័ត៌មានរដ្ឋស៊ីរី (SANA)បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល។
បានកំណត់គោលដៅជាច្រើនកន្លែងនៅភាគកណ្តាល ប្រទេសស៊ីរី ប៉ុន្តែមិនបានបញ្ជាក់ពីតំបន់គោលដៅនោះទេ។
របាយការណ៍បានបន្ថែមថា ការការពារដែនអាកាសស៊ីរី បានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត មួយចំនួន។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេ។
អ៊ីស្រាអែលបាន និងកំពុងធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ និងទីតាំងយោធា ដែលមានទំនាក់ទំនងជាមួយកងទ័ពរបស់របបស៊ីរីចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមស៊ីវិល របស់ប្រទេសក្នុងឆ្នាំ២០១១៕