ខេត្ត Phuket នៅភាគខាងត្បូងនៃប្រទេសថៃ បានរងគ្រោះ ដោយសារគ្រោះធម្មជាតិ រអិលបាក់ដី កាលពីថ្ងៃសៅរ៍(ទី២៤ខែសីហា)ដោយបានសម្លាប់មនុស្ស ១៣នាក់និងរបួស១៩នាក់…!។
ខណៈផ្ទះប្រជាពលរដ្ឋ ប្រមាណជា ២០៩ខ្នង បានរងផលប៉ះពាល់។
-នេះបើយោងតាម ការបញ្ជាក់ពីលោក អភិបាលខេត្ត Phuket ។
បើតាមអាជ្ញាធរ ប្រតិបត្តិការសង្រ្គោះ និងរុករក បានបញ្ចប់ ហើយការបោសសម្អាត នឹងធ្វើឡើងតាមក្រោយ ក្នុងនោះកិច្ចខិតខំស្តាឡើងវិញ ត្រូវបានគេរំពឹងថា នឹងចំណាយពេល២-៣ថ្ងៃទៀត ។
ក្រុមអាជ្ញាធរថៃ បានចែកចាយជំនួយផងដែរ ដល់តំបន់រងគ្រោះដោយសារទឹកជំនន់នៅខេត្ត Phrae ដោយពួកគេ ចែកចាយជំនួយដល់អ្នកស្រុកនៅតំបន់រងការជន់លិចខ្លាំងនៅក្នុងខេត្តមួយនេះ ។
រូបភាពវីដេអូឃ្លីប ឃើញឧទ្ធម្ភាគចក្រមួយគ្រឿង ហោះសំកាំង ពីលើតំបន់ ជន់លិច ស្របពេលដែលក្រុមមន្រ្តីក្នុងស្រុក ជួយទម្លាក់ជំនួយពីលើឧទ្ធម្ភាគចក្រ៕