ប៉ូលិសបានឲ្យដឹងថា មនុស្សជាង ៤.០០០នាក់ បានតវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុល នៅទីក្រុងអឺហ្វឺត(Erfurt) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ(ទី២៥ខែសីហា)។
ខណៈការបោះឆ្នោតរដ្ឋ នៅក្នុងរដ្ឋសឺរីនជៀ(Thuringia) ភាគខាងកើតប្រទេសអាល្លឺម៉ង់ នៅសប្តាហ៍ខាងមុខ ។
ក្រុមអ្នកតវ៉ានៅទីក្រុង Erfurt រដ្ឋThuringia មានការព្រួយបារម្ភចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ ដែលកំពុងនាំមុខក្នុងការបោះឆ្នោតស្ទង់មតិ។
អ្នកតវ៉ានិយាយថា លោកគិតថា អ្វីដែលសំខាន់នោះ យើងចង់ផ្តល់ភាពក្លាហានដល់ប្រជាជន។
យើងភាគច្រើន នៅតែមានបំណងក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ហើយយើងចង់បង្ហាញថា មានពួកយើងជាច្រើននៅទីនេះ។
ស្លាកសញ្ញាតវ៉ា និងក្រុមបាតុករជាច្រើននាក់ បានសំដៅទៅលើប្រធានគណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ នៅរដ្ឋThuringia គឺលោក Bjoern Hoecke ។
អ្នកតវ៉ានិយាយថា សញ្ញាគឺជាការពិត ដែលមនុស្សកាន់តែច្រើន កំពុងចេញធ្វើបាតុកម្មប្រឆាំងគណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់(AfD) និងប្រឆាំងលោក Hoecke ដោយសារលោកមានបំណងផ្លាស់ប្តូរអ្វីៗជាច្រើននៅរដ្ឋ Thuringia។
លោក Hoecke ធ្លាប់ត្រូវបានកាត់ទោសពីបទប្រើប្រាស់ពាក្យរបស់របបណាស៊ី ក្នុងចំណោមសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសផ្សេងទៀត៕