(ព្រះវិហារ)៖ ផ្លូវលំ១ខ្សែ ដែលមានប្រវែងជាង៣០គីឡូម៉ែត្រ តភ្ជាប់ពី
ផ្លូវជាតិលេខ៩៤ ត្រង់ចំណុចស្រុក
ជ័យសែន ទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មារ ដែលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង កាលពីកន្លងមក។
ឥឡូវត្រូវបានក្រុមហ៊ុន គ្លូប៊លគ្រីន អិននរ័ជី ឌីវែលឡុបមែន (ក្រុមហ៊ុនរ៉ែដែក) ធ្វើការ
ជួសជុលឡេីងវិញ បានប្រវែង១៦គីឡូម៉ែត្រ ដេីម្បីងាយស្រួលធ្វេីដំណេីរទៅមក..!។
លោក លី សុខ តំណាងក្រុម
ហ៊ុន គ្លូប៊លគ្រីន អិននរ័ជី ឌីវែលឡុបមែន បានលេីកឡេីងថាៈ ក្រោយឃើញពីការលំបាក របស់ប្រជាពល
រដ្ឋនៅស្រុកជ័យសែន និងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបា
លកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ ។
ទេីបក្រុមហ៊ុនរបស់លោក ចំណាយថវិកាជួយជួសជុលផ្លូវ១ខ្សែ ខាងលេី ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកក៏ដូចជួយសម្រួលដល់ការដឹកជញ្ជូនផលដំណាំកសិករចេញទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលផងដែរ ។
ក្នុងនោះលោកវរសេនីយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកជ័យសែន បានអោយដឹងថា ផ្លូវ១ខ្សែនេះ បានជួសជុលរួចហើយចំនួន១៦គីឡូម៉ែត្រ ចាប់ពីចំណុខផ្លូវបំបែកលេខ៩៤ រហូតដល់ស្ពានប្រមូលផ្តុំ ។
ដោយចាក់គ្រួសក្រហម លាយល្បាយថ្ម នៅជាង១៥គីឡូម៉ែត្រទៀត បានកៀរបង្ហាប់អោយស្មើរ គ្រោងចាក់គ្រួសនិងល្បាយថ្មនាពេលក្រោយ ។
លោក រស់ ហេង អភិបាលស្រុកជ័យសែន បានលើកឡើងថា ក្រោ
មការដឹកនាំ ចង្អុលបង្ហាញពីសំណា
ក់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគ
ណៈអភិបាលខេត្តព្រះវិហារ ។
នឹងដោយបានសហការយ៉ាងល្អពីសំ
ណាក់លោក លី សុខ តំណាង
ក្រុមហ៊ុន គ្លូប៊លគ្រីន អិននរ័ជីឌីវែលឡុបមែន បាផ្តល់ថវិកាសម្រាប់ជួសជុលផ្លូវ១ខ្សែខាងលើ។
លោក រស់ ហេង បន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ចំនួន៤ឃុំក្នុងស្រុកជ័យសែន ដែលត្រូវការប្រើប្រាស់ដឹកកសិផលមកកាន់ទីផ្សារ៕