ជំរុញឱ្យអង្គការយូណេស្កូបញ្ចូលវិហារអ៊ីស្លាមនៅហ្គាហ្សារក្សាទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក
មុននឹងត្រូវបានបំផ្លាញ!
ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើវិហារឥស្លាម Omari មជ្ឈិមសម័យហ្គាហ្សា បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដល់ទីតាំងសំខាន់ៗ។
ហើយបានជំរុញឱ្យអង្គការយូណេស្កូការពារអគារប្រវត្តិសាស្ត្រ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
វីដេអូ និងរូបភាពដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយក្រុមប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ ហាក់ដូចជាបង្ហាញពីវិហារអ៊ីស្លាម Great Omari ។
ដែលជាវិហារដ៏ធំ និងចំណាស់ជាងគេនៅក្នុងទីក្រុង Gaza ត្រូវបានកាត់បន្ថយទៅជាកម្ទេចថ្ម។
ប្រជាជនប៉ាឡេស្ទីន នៅហ្គាហ្សាបានសម្តែងការខឹងសម្បារបន្ទាប់ពីបានឃើញរូបភាពទាំងនោះ។
លោក Ahmed Nemer អាយុ 45 ឆ្នាំបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Reuters ដោយចោទប្រកាន់អ៊ីស្រាអែលថា “ខ្ញុំបានអធិស្ឋាននៅទីនោះហើយរត់លេងជុំវិញវាពេញមួយជីវិតរបស់ខ្ញុំ”។
ក្រុមហាម៉ាស់បាននិយាយថា វិហារ Othman bin Qashqar ផងដែរនៅក្នុងទីក្រុង Gaza ត្រូវបានវាយប្រហារដោយការវាយឆ្មក់តាមអាកាសកាលពីថ្ងៃព្រហស្បតិ៍។
ហើយវាក៏ត្រូវបានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការបំផ្លិចបំផ្លាញនៃ Hammam al-Samara ។
ដែលជាកន្លែងងូតទឹកបែបទួរគីចុងក្រោយនៅក្នុងទឹកដីដែលប្រជាជនប៉ាឡេស្ទីន Gaza បានងូតទឹកអស់រយៈពេលជាង 1,000 ឆ្នាំមកហើយ។
គួរជម្រាបថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកមិនឈប់ឈរ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ចាប់តាំងពីក្រុមយុទ្ធជនហាម៉ាសបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។
-ការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 17,000នាក់ នៅក្នុងឡោមព័ទ្ធ ហើយបានខ្ជះខ្ជាយ ដល់សង្កាត់ទីក្រុងទាំងមូល រួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនផងដែរ៕