ក្រុមហ៊ុនស្រាបៀ ប្ដឹងលោកផ្កាយ៣ គឹម ជាតិ ដោយចោទថា ទារប្រាក់ពីខ្លួនបានសម្រចចំនួន១០ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ លោក គឹម ជាតិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ..!។
បានរងការចោទប្រកាន់ថា កាលពីអំឡុងឆ្នាំ២០២១ រូបលោកដឹកនាំកម្លាំង ចុះបិទឃ្លាំងស្តុកស្រារបស់”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”។
ដើម្បីជំរិតទារប្រាក់ពីក្រុមហ៊ុន បានសម្រេចចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនិងការអនុញ្ញាតឱ្យ ក្រុមហ៊ុន បើកដំណើរការ អាជីវកម្មឡើងវិញដូចដើម។

នេះបើយោងតាម បណ្ដឹងធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ របស់មេធាវី អ៊ូច សុភត្រា តំណាងឱ្យ”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”ដែលគោរពជូន អគ្គារធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ក្នុងបណ្ដឹងនោះ”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម ជាតិ បានដឹកនាំកម្លាំងគណៈកម្មាធិការ ចូលមកក្នុងទីតាំងឃ្លាំងស្រា ស្របច្បាប់ របស់ក្រុមហ៊ុន ។
ដោយចោទថា ផលិតផលរបស់ក្រុមហ៊ុន មានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់។

ក្នុងនោះលោក គឹម ជាតិ តម្រូវឲ្យដកស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឲ្យបិទសៀលលើទ្វារឃ្លាំងមិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មទៀតទេ។

ទន្ទឹមនិងនោះ គណៈកម្មាធិការក្រោមការដឹកនាំផ្ទាល់ពីលោក គឹម ជាតិ បានទាមទារប្រាក់ពី”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”ចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនិងឱ្យបើកដំណើរការអាជីវកម្ម ដូចធម្មតាវិញ។

ក្រុមហ៊ុនបញ្ជាក់ទៀតថា ដោយសារតែខ្លាច គណៈកម្មាធិការបិទនិងរាំងស្ទះ អាជីវកម្ម ។
ក្រុមហ៊ុនក៏បានយល់ព្រម ប្រគល់ប្រាក់សុទ្ធឲ្យក្រុមលោក គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឲ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេដៃព្រមទទួល លើកិច្ចសន្យា ស្នើសុំកែប្រែកំហុស ។
ដោយលើលិខិតនោះ ពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការនោះឡើយ។

លុះថ្មីៗនេះក្រុមហ៊ុន បានទទួលដំណឹងពីការប្រកាស របស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ។
ដោយសារគណៈកម្មការមួយនេះ អាចដាក់ពាក្យប្ដឹង មកអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការផ្លូវច្បាប់..!។

ទើបក្រុមហ៊ុន សម្រេចប្ដឹងលោក គឹម ជាតិ មកអគ្គាធិការ ក្រសួងមហាផ្ទៃតែម្ដងទៅ។

ជាមួយគ្នានោះក្រុមហ៊ុន៖
-ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ស្រាចំនួន៤៨ដប ដែលបានដកហូតឲ្យក្រុមហ៊ុនវិញ។
-ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារត្រឡប់មកវិញ។
-ស្នើសុំឲ្យលោកអគ្គាធិការ ចាត់វិធានការលើលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុស ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន។

ជុំវិញការចោទប្រកាន់នេះ នៅព្រឹកទី០៩.១២.២០២៣«ដើមរាំង»មិនអាចសុំការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក គឹម ជាតិ បាននៅឡើយទេ..!។
ហើយ«ដើមរាំង»រង់ចាំការបកស្រាយពីសាម៉ីខ្លួន ដែលរងការចោទប្រកាន់រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សព្វផ្សាយបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version