កងទ័ពអាកាសឥណ្ឌា បាននិយាយថា យន្តហោះចម្បាំង MiG-29 របស់ខ្លួន ដែលដើមកំណើតពីប្រទេសរុស្ស៊ី បានធ្លាក់ កាលពីយប់ថ្ងៃចន្ទ នៅក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យនៃប្រទេស..!។
របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំង MiG-29 នេះ បានធ្លាក់ នៅក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ ពេលយប់របស់កងទ័ពអាកាសឥណ្ឌា ប៉ុន្តែពីឡុតបានហោះ ចេញដោយសុវត្ថិភាព។
កងទ័ពអាកាស បាននិយាយថា យន្តហោះនេះបានទទួលរង ការប៉ះទង្គិចបច្ចេក ទេសយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ ចំពោះឧបទ្ទវហេតុនេះ មិនមានរបាយការណ៍ ខូចខាតឬមនុស្សស្លាប់នោះទេ៕