ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ បានសម្លាប់ជនស៊ីវិល៦នាក់ ក្នុងនោះមានស្រ្តីម្នាក់ និង១៣នាក់ផ្សេងទៀតបានរងរបួស។
-នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស..!។
លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា រសៀលនេះ មនុស្សម្នាក់ បានបំផ្ទុះឧបករណ៍បំផ្ទុះដែលផលិតឡើង នៅក្នុងតំបន់ Qala Bakhtiar នៃសង្កាត់ទី៦ នៃទីក្រុងកាប៊ុល ។
លោក Zadran បានបន្ថែមថា អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា ហើយការស៊ើបអង្កេតកំពុងបន្ត ។
យ៉ាងណាមិញ មិនទាន់មានការអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ៕