ក្រសួងសុខាភិបាល នៅក្នុងក្រុមបាននិយាយ កាលពីថ្ងៃចន្ទ(ទី០២ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤៨នាក់ និងរបួស៧០នាក់..!។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៤០.៧៨៦នាក់ និងរបួសប្រមាណជា ប្រហែល ៩៤.២២៤នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
អ៊ីស្រាអែល បានបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារ ដោយក្រុមតស៊ូប៉ាឡេស្ទីនហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ៕