កាលពីថ្ងៃសៅរ៍(ទី៧ខែកញ្ញា) ក្រុមបាតុករជាង៣ម៉ឺននាក់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង ។
ក្រោមអាកាសធាតុក្តៅខ្លាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាល មានវិធានការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី ។
ក្រោមសីតុណ្ហភាព ៣០អង្សាសេ ក្រុមបាតុករទាំងចាស់ទាំងក្មេង បានដង្ហែក្បួននៅក្នុងការតវ៉ាធំបំផុតនៅកូរ៉េខាងត្បូងមកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ជាហេតុធ្វើឲ្យមានការកកស្ទះចរចរណ៍នៅតំបន់ភាគកណ្តាលទីក្រុងសេអ៊ូល ដែលស្ថិតក្រោមការជូនដំណឹងពីរលកកម្តៅ ។
បាតុកម្មនេះដែរ បានកើតឡើង បន្ទាប់ពីសេចក្តីសម្រេចកាលពីខែមុនដោយតុលាការកំពូលកូរ៉េខាងត្បូងថា ច្បាប់បម្រែបម្រួលអាកាសធាតុរបស់ប្រទេសមួយនេះ ពុំអាចការពារសិទ្ធិមនុស្សបាននោះទេ ហើយនិងខ្វះខាតគោលដៅការពារមនុស្សជំនាន់ក្រោយ ។
កូរ៉េខាងត្បូង ដែលមានគោលដៅសម្រេចបានកាបូនអាព្យាក្រឹតនៅឆ្នាំ ២០៥០ គឺជាប្រទេសកង្វក់ធ្យូងថ្មធំជាងគេបំផុតបន្ទាប់ពីអូស្រ្តាលី និងស្ថិតក្នុងចំណោមក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០អនុវត្តយឺតយ៉ាវថាមពលកកើតថ្មី ។
លោក Kim Eun-jung គឺជាសមាជិកគណៈកម្មាធិការរៀបចំបាតុកម្ម និយាយថា នៅឆ្នាំនេះ ក្រុមបាតុករជ្រើសរើសតំបន់ផ្សារទំនើប និងហិរញ្ញវត្ថុដ៏ពេញនិយម Gangnam ដើម្បីបញ្ចេញមតិរបស់ខ្លួនឲ្យសាជីវកម្មធំៗជាច្រើនដឹងថា ពួកគេនៅទីនេះ៕