លោក ទូច សាមហុង មន្ត្រីនគរបាលក្រុងអរិយក្សត្រ ទទួលស្គាល់ថាបានលេងល្បែង និងមានជម្លោះក្នុងសង្វៀនបញ្ជល់មាន់!

(កណ្ដាល)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ”ដើមរាំង”នៅព្រឹកទី១៦.០៩.២០២៤ លោក ទូច សាមហុង មន្ត្រីគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានទទួលស្គាល់ថា ខ្លួនពិតជាមានទំនាស់ក្នុងវង់ល្បែងបញ្ជល់មាន់ ប្រាកដមែន…!។

បើតាមលោក ទូច សាមហុង ទំនាស់មួយនេះ កើតឡើងដោយសារ រូបលោក ភ្នាល់ចាញ់លុយចំនួន៦០ម៉ឺនរៀល!។

ប៉ុន្តែខ្លួនឱ្យលុយទៅអ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀលប៉ុណ្ណោះ ដោយផ្អែកថា កាលពីកន្លងទៅបុគ្គលឈ្មោះ(ហាប់) បានភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ រូបលោក ចំនួន៥០ម៉ឺនរៀល ហើយជំពាក់ទាំងអស់…!។

លុះដល់ថ្ងៃទី១៤.០៩.២០២៤ ពេលខ្លួន ភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ចំនួន៦០ម៉ឺនរៀលវិញ.!លោក ទូច សាមហុង ក៏បានកាត់កងប្រាក់ជំពាក់ កាលពីថ្ងៃមុន។
ដោយប្រគល់លុយឱ្យទៅ អ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀល.ប៉ុន្តែឈ្មោះ(ហាប់)មិនព្រម រហូតកើតជាទំនាស់ ឈ្លោះប្រកែកគ្នា….!។

-លោក ទូច សាមហុង បញ្ជាក់ទៀតថាក្រោយមានការ សម្របសម្រួលពីម្ចាស់សង្វៀនបញ្ជល់មាន់ ខ្លួនក៏យល់ព្រមប្រគល់លុយឱ្យឈ្មោះ(ហាប់)
ត្រឹមពាក់កណ្ដាល ស្មើនឹង៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿង….!!។

-សូមបញ្ជាក់ថា ទំនាស់មួយនេះ បានកើតឡើងក្នុង(សង្វៀនបញ្ជល់មាន់)ត្រង់ចំណុចព្រៃល្បាស់នៃវាលស្មៅ ខាងលិចផ្លូវជាតិលេខ៦ ប្រហែលជាង១គឺឡូម៉ែត្រ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤.០៩.២០២៤។-ស្របពេលដែលលោក ទូច សាមហុង អះអាងថា ឈ្មោះ(ហាប់)ជំពាក់លុយខ្លួនចំនួន៥០ម៉ឺនរៀលបែបនេះ..!។

ស្រាប់តែភាគីអ្នកភ្នាល់ល្បែងឈ្នះ បានចេញមុខបដិសេធចោល ដោយថា ខ្លួនពុំបានចាញ់ភ្នាល់ និងពុំបាន ជំពាក់ប្រាក់លោក ទូច សាមហុង ដូចការលើកឡើងនោះឡើយ..!។

-ប្រភពដដែលបន្តថា ដើមចមនៃរឿងនេះ កាលពីថ្ងៃទី២៤.០៨.២០២៤ លោក ទូច សាមហុង បានលេងល្បែងបញ្ជល់មាន់ក្នុងសង្វៀនត្រង់ចំណុច(សិប្បកម្មឡឥដ្ឋ) ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងនោះមាន់ជល់១គូ ក្នុងចំណោមមាន់ជាច្រើនគូ ត្រូវម្ចាស់សង្វៀនឆា.ចោល គឺសម្រេចឱ្យស្មើគ្នា មិនមានអ្នកឈ្នះ ហើយក៏មិនមានអ្នកចាញ់ដែរ..!។

-ប៉ុន្តែលោក ទូច សាមហុង អះអាងថា ខ្លួនឈ្នះក្នុងការភ្នាល់ទៅវិញ.ដោយបានប្រកាន់ភ្ជាប់ថា ឈ្មោះ(ហាប់)ជំពាក់ខ្លួន ចំនួន៥០ម៉ឺនរៀល។

-អ្នកភ្នាល់ល្បែងឈ្នះរូបនោះ បញ្ជាក់ទៀតថា ករណីលេងល្បែងក្នុងសង្វៀនបញ្ជល់មាន់នៅ(សិប្បកម្មឡឥដ្ឋ)ក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី២៥.០៨.២០២៤នោះ គឺលោក ទូច សាមហុង ច្រឡំមនុស្សទេ.!។

ពោលគឺ ខ្លួនពុំបានពាក់ព័ន្ធ និងការភ្នាល់ចាញ់ ឬជំពាក់លុយលោក ទូច សាមហុង អ្វីឡើយ!។

រហូតដល់ថ្ងៃទី១៤.០៩.២០២៤ លោក ទូច សាមហុង បានលេងល្បែង ចាញ់នៅសង្កាត់បាក់ខែង.ត្រង់ចំណុចខាងលើ បែរជាមកកាត់កងខុសមនុស្ស និងឱ្យលុយមកខ្លួនមិនគ្រប់ បណ្ដាលឱ្យកើតជាទំនាស់….!។

-ចំណែក.ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៥.០៩.២០២៤ បានអះអាងថា ទីតាំងសង្វៀនបញ្ជល់មាន់នោះ គឺមិនស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាលនោះឡើយ…!។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្តទៀតថា ផ្អែកលើចំលើយរបស់លោក ទូច សាមហុង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។
គឺនៅមុនពេលកើតហេតុ រូបគាត់យកកូនទៅចាក់ថ្នាំនៅភ្នំពេញ រួចក៏ជូនប្រពន្ធនិងកូន មកទុកនៅផ្ទះ នៅរាជធានីភ្នំពេញ។
ហើយបានជិៈម៉ូតូម្នាក់ឯង មកលេងស្រុកកំណើត ក៏ឃើញគេណាត់គ្នាលេងបញ្ជល់មាន់..!។

ទន្ទឹមនិងនោះ ខ្លួនក៏ឈាងចូលទៅមើល ហើយបានលេងល្បែងភ្នាល់ចាក់លុយនៅទីនោះ ក៏មានបញ្ហាទំនាស់ក្នុងការភ្នាល់ចាញ់ឈ្នះលុយ រវាងអ្នកលេងជាមួយគ្នាបន្តិចបន្តួច..!។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា ករណីមន្រ្តីមានកំហុសឆ្គងខាងលើ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ និងមានចំណាត់ការ ស្នើសុំគោលការណ៍តាមឋានានុក្រម ដើម្បីអនុវត្តវិន័យផងដែរ….!។

-ជុំវិញរឿងរ៉ាវខាងលើ មហាជនជាច្រើន កំពុងទន្ទឹងរង់ចាំមើល ចំណាត់ការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល…!។
ថា តើនឹងមានវិធានការបែបណា លើលោក ទូច សាមហុង មន្ត្រីគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ដែលខ្លួនជាអ្នកអនុវត្តច្បាប់ បែរជា វក់និងល្បែងស៊ីសងដដែលៗ រហូតបង្កជម្លោះ ផ្អើលពេញបណ្ដាញសង្គម បះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ មន្ត្រីរាជការ៕

Leave a Reply

Your email address will not be published. Required fields are marked *