ប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ(ទី១៧ កញ្ញា) បានពង្រីកគោលដៅសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា..!។
ដោយបញ្ជូន អ្នកស្រុកឱ្យត្រឡប់ទៅសហគមន៍ នៅភាគខាងជើងអ៊ីស្រាអែលវិញ ។
ដោយសារតែការវាយប្រហាររបស់ក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់..!។
ការិយាល័យនាយករដ្ឋមន្រ្តី បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំពេញមួយយប់នៃគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
ការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល បានបង្កឱ្យមានសង្គ្រាមនៅហ្កាហ្សា។
ក្រុមហេសបូឡា បានបើកសមរភូមិមុខទីពីរប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃបន្ទាប់ ហើយការប្រយុទ្ធគ្នានៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ បានចាប់តាំងពីពេលនោះមក៕