(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងប្រជុំពិភាក្សាសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហឿង អនុប្រធានសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម។
ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងផ្លាស់ប្តូរបទពិសោធន៍ ការងារនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី នៅអគារស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕