ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា ការវាយប្រហារលើប្រទេសលីបង់ក្នុងសប្តាហ៍នេះ ។
គឺបង្ហាញថា រដ្ឋាភិបាលអ៊ីស្រាអែលគ្រោងនឹងបង្កើតសង្រ្គាមរាលដាលទៅកាន់តំបន់ ។
ដូច្នេះលោក សូមអំពាវនាវដល់បណ្តាប្រទេសលោកខាងលិច ចាត់វិធានការរារាំង ចំពោះសកម្មភាពរបស់អ៊ីស្រាអែល។
-នេះបើតាម សារព័ត៌មាន Reuters។
លោក Erdogan បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង Istanbul ថា ដើម្បីឱ្យតំបន់របស់យើង មិនត្រូវបានអូសទាញទៅក្នុងមហន្តរាយដ៏ធំ ការដាក់សម្ពាធលើអ៊ីស្រាអែលត្រូវតែបង្កើនថែមទៀត។
លោក Erdogan បន្ថែមថា ដើម្បីបញ្ចប់ការគាបសង្កត់ ដែលបន្តអស់រយៈពេលជិតមួយឆ្នាំមកនេះ។
ដើម្បីបង្កើតបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដល់លំហូរជំនួយមនុស្សធម៌ ។
យើងទាំងអស់គ្នា ពិភពលោកទាំងមូល និងជាពិសេសអង្គការសហប្រជាជាតិ គឺមានភារកិច្ចសំខាន់។
គួរបញ្ជាក់ថា លោក Erdogan នឹងលើកយកបញ្ហាសង្គ្រាមអ៊ីស្រាអែលនៅហ្កាហ្សា ។
ជារបៀបវារៈសំខាន់នៃសុន្ទរកថារបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ៕