ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ លោក(Danny Danon)បាននិយាយកាលពីថ្ងៃអង្គារ(ទី២៤ ខែកញ្ញា)ថា អ៊ីស្រាអែល បើកចំហ.ចំពោះគំនិតទាំងឡាយណា…!ដែលចង់បន្ថយភាពតានតឹង ក្នុងជម្លោះនៅប្រទេសលីបង់ លោក(Danny Danon)បានលើកឡើងបែបនេះ..!។
បន្ទាប់ពីអាមេរិក អំពាវនាវដល់បណ្ដាមេដឹកនាំនានា គួរស្វែងរក សន្តិភាពនៅមជ្ឈិមបូព៌ា…!។
លោក Danon បានប្រាប់អ្នកយកព័ត៌មានថា មានកម្លាំងសំខាន់ៗ ដែលព្យាយាមបង្កើតគំនិតកាត់បន្ថយជម្លោះ។
ហើយយើងបើកចំហចំពោះរឿងនោះ និងដំណោះស្រាយការទូត។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ។
បានបង្កើនការភ័យខ្លាចថា ជម្លោះជិតមួយឆ្នាំនេះនឹងផ្ទុះឡើងពេញបន្ទុក និងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ា ជាទីដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងផ្ទុះឡើងរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងផ្លាស់ប្តូរការផ្តោតចេញពីតំបន់ហ្កាហ្សា ទៅកាន់ព្រំដែនភាគខាងជើង ជាទីដែលក្រុមហេសបូឡា បាននឹងកំពុងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស។
រដ្ឋាភិបាលអ៊ីស្រាអែល បានកំណត់អាទិភាពសង្រ្គាមក្នុងការធានាព្រំដែនភាគខាងជើងរបស់ខ្លួន និងអនុញ្ញាតឱ្យមានការវិលត្រឡប់នៅទីនោះវិញនូវអ្នកស្រុកប្រហែល ៧០.០០០នាក់ ដែលត្រូវបានជម្លៀសដោយសារជម្លោះ៕