សម្តេចធិបតី បញ្ជាឱ្យប្ដឹងឧទ្ធរណ៍ ករណីផ្ដន្ទាទោសជនជាប់ចោទ ដែលស្រវឹងស្រា បុកស្លាប់៤នាក់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ពិនិត្យនិងដាក់បណ្ដឹងឧទ្ធរណ៍..!។

ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទម្នាក់ ឱ្យជាប់ពន្ធនាគារត្រឹម៥ឆ្នាំ…!។
ពោលគឺជននេះ ស្រវឹងស្រា បើករថយន្តលឿន បណ្ដាលឱ្យបុកមនុស្សស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ កាលពីកន្លងទៅ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាបែបនេះ ក្នុងឱកាសដែលសម្ដេច អញ្ជើញប្រគល់​សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នៅព្រឹកទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

-ក្នុងរឿងនេះលោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
បានបើកសវនាការ ប្រកាសសាលក្រមលើសំណុំរឿងជនត្រូវចោទឈ្មោះ នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ នៅក្រោមស្ពានអាកាសឫស្សីកែវ។
ដោយសម្រេច ដាក់ពន្ធនាគារជននេះ ចំនួន៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០.០០០.០០០(ម្ភៃលាន)រៀល និងពិន័យមិនឱ្យបើកបររយៈពេល៥ឆ្នាំ។
ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

សូមរំលឹកថា មនុស្សប្រុសស្រី៤នាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
ករណីបុរសម្នាក់ បើករថយន្ដ Ford Ranger បុករះម៉ូតូនិងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឫស្សីកែវ កាលពីវេលាម៉ោង៦ៈ៤០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមព័ត៌មាននៅកន្លែងកើតហេតុបាន ផ្សាយផ្ទាល់ឱ្យដឹងថា នៅមុនកើតហេតុគេឃើញ ចរាចរណ៍ដ៏មមាញឹកនៅចំណុចស្ដុបក្រោមស្ពានអាកាសឫស្សីកែវ ។

ដោយមានអ្នកដំណើរដោយរថយន្ដនិងម៉ូតូជាច្រើនគ្រឿង ឈប់ចាំភ្លើងស្ដុបពណ៌ខៀវ។
មិនដូច្នេះអី ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឫស្សីកែវ ក្នុងទិសដៅពីកើតមកលិច ។

ដោយល្បឿនលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនិងរថយន្ដចំនួន២គ្រឿង ។
បណ្ដាលអោយរងការខូចខាត គាបជាប់ក្រោមរថយន្ដ រាយប៉ាយពេញផ្លូវ ឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត​ ដោយម៉ូតូរងគ្រោះទី១ម៉ាកហុងដាប៊ីត ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KG-7548 ទី២ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1AP-7471 ទី៣ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-3821 ទី៤ម៉ាកហុងដាហ្សូមើអុិច មិនស្គាល់ស្លាកលេខ។

រីឯរថយន្ដរងគ្រោះមានចំនួនពីរគ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែកខាងក្រោយ និងហោះឡើងលើសួនខាងស្ដាំដៃ ទី២ម៉ាកឡិចសុីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយ ដោយគាបជាប់ជាមួយរថយន្ដបង្ក។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចបានឃាត់ខ្លួន យកទៅប៉ុស្ដិ៍ឬស្សីកែវ។

ភាគីបង្កបេីករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កម្រិតជាតិអាល់កុល ០.៥៤)។

ចំណែកជនរងគ្រោះរួមមាន៖
ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AP-៧៤៧១ បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី ២នាក់) រងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់
ម៉ែត។

ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) រងរបួសស្រ្តីពីរនាក់សម្រាកព្យាបាលនៅពេទ្យកាលម៉ែត។

ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។

ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ(មិនស្គាល់ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ស្លាប់ទាំង ២ នៅកន្លែងកើតហេតុ)។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក។
រីឯសពត្រូវបានសមត្ថកិច្ច​ទាក់ទងទៅគ្រួសារយកទៅធ្វេីបុណ្យ ខណៈជនបង្ក ត្រូវបានចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *