ប្រធានសភាអាមេរិក Mike Johnson កាលពីថ្ងៃពុធ(ទី២៥ខែកញ្ញា)បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដកតំណែងឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនចេញ…។
បន្ទាប់ពីលោកស្រី បានរៀបចំដំណើរទស្សនកិច្ចសម្រាប់ប្រធានាធិបតី ទៅកាន់កន្លែងយោធាអាមេរិក កាលពីដើមសប្តាហ៍នេះ។
លោក Johnson បាននិយាយនៅក្នុងសំបុត្រមួយទៅកាន់ Zelenskyy ។
ដែលគាត់បានបង្ហោះនៅលើ X ថា ច្បាស់ណាស់គោលបំណងនោះត្រូវបានបោះបង់ចោល នៅសប្តាហ៍នេះ នៅពេលដែលឯកអគ្គរដ្ឋទូត (Oksana) Markarova បានរៀបចំព្រឹត្តិការណ៍មួយដែលអ្នកបានទស្សនាកន្លែងផលិត របស់អាមេរិក។
ពោលគឺ លោក Johnson កំពុងសំដៅទៅលើ Zelenskyy ដែលបានទៅទស្សនារោងចក្រគ្រាប់រំសេវរបស់កងទ័ព Scranton ក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃចន្ទ ខណៈដែលគាត់កំពុងនៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងសម័យប្រជុំកម្រិតខ្ពស់ស្តីពីអ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកបានអះអាងថា ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរចនាឡើងដើម្បីជួយគណបក្សប្រជាធិបតេយ្យដោយកំណត់វាថាជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតយ៉ាងច្បាស់។
លោកក៏បាននិយាយផងដែរថា ការគាំទ្រដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តមានលក្ខណៈទ្វេភាគី ។
ប៉ុន្តែទំនាក់ទំនងនោះកំពុងត្រូវបាន សាកល្បងដោយមិនចាំបាច់ និងត្រូវបានបង្ខូចដោយមិនចាំបាច់។ នៅពេលដែលបេក្ខជនគណបក្សសាធារណរដ្ឋកំពូលៗត្រូវបាន កំណត់គោលដៅ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដោយមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន។
លោកបានបន្ថែមថា ឧប្បត្តិហេតុទាំងនេះមិនអាចកើតឡើងម្តងទៀតបានទេ។
ទោះជាយ៉ាងណា Zelenskyy ក៏ដូចជាអាជ្ញាធរអ៊ុយក្រែន មិនទាន់បានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Johnson នៅឡើយទេ៕