លោក ត្រាំ នឹងធ្វើសាក្សីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជានិងថៃ!

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 26 ខែតុលា ឆ្នាំ២០២៥។

ដែលជាពេលទន្ទឹងរង់ចាំ ដើម្បីធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា។

លោក Mohamad បាននិយាយថា ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនឹងសម្របសម្រួល”បទឈប់បាញ់”រវាងប្រទេសថៃ និងកម្ពុជា ដែលនឹងតម្រូវឱ្យភាគីទាំងពីរដកមីន និងកាំភ្លើងធំទាំងអស់ចេញពីព្រំដែន។

លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ានដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា.ខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version